បាត់ដំបងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត ប៉ះជាមួយនិងម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់ ត្រង់ចំណុចក្រុមទី១ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីវេលាម៉ោង៧ និង ១០ នាទីយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូបង្ក ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1C-4839 បើកបរដោយឈ្មោះ ស៊ឹម ស៊ត ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានបុករថយន្ត ម៉ាកកាមាស់ ពណ៌លឿង ពាក់ស្លាកលេខ ក.3725 ភព3 ដឹកអេស្កាពីក្រោយ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។
បច្ចុប្បន្នសាកសព ត្រូវបានបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកសម្ភារៈខូចខាត ម៉ូតូ១គ្រឿង៕
មតិយោបល់