កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង បន្ទាប់ពីរថយន្តមួយគ្រឿង បើកទៅបុកអ្នកថ្មើរជើងម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិជីអាប់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ ម៉ាង សំពាង ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ និងជនបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ បើកបរម៉ូតូមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខភ្នំពេញ2A-4241។
ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ គេឃើញបុរសថ្មើរជើងម្នាក់បានដើរ ឆ្លងកាត់ផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យរថយន្តបុកពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច បាននាំយកវត្ថុតាង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង។
ចំណែកសាកសព ប្រគល់ជូនមកក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់