ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌ ចុះបិទផ្អាកអាជីវកម្មហាង ឌឹខលល័រ KTV ដែលមិនគោរពតាមកិច្ចសន្យា

ភ្នំពេញៈ ហាងខារ៉ាអូខេមួយកន្លែង ដែលមានយីហោ ឌឹខលល័រ KTV ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំកម្លាំងចម្រុះចុះបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្ន នៅវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីហាងខាងលើ មិនគោរពនូវកិច្ចសន្យា ជាមួយអាជ្ញាធរកន្លងមក ពោលគឺនៅតែបន្តភាព អន្តិសុខ គ្មានសណ្តាប់ធ្នាប់ ដេញចាប់ម៉ូយ ប្រសេចប្រសាចនៅពេលយប់ បណ្តាលឲ្យបាត់បង់អស់សណ្តាប់ធ្នាប់សាធារណៈ។

អាជ្ញាធរបានឲ្យដឹងថា ទោះជាកន្លងមក សាលាខណ្ឌបានហៅ អញ្ជើញម្ចាស់ ថៅកែ ហាង ខារ៉ាអូខេ កន្លែង ផឹកសុី ទាំងអស់ ពន្យល់ណែរនាំជុំវិញ ការចូលរួម រក្សាសុវត្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយក៏ដោយ តែផ្ទុយទៅវិញ ម្ចាស់ទីតាំង ថៅកែហាងខារ៉ាអូខេ យុីហោ ឌឹខលល័រ KTV នៅតែបណ្តោយឲ្យ បុគ្គលិករបស់ខ្លួន បង្កភាពរញ៉េរញ៉ៃ ជិះម៉ូតូ រត់ប្រដេញចាប់ ដណ្តើមម៉ូយ គ្មានសណ្តាប់ធ្នាប់ បង្កអសន្តិសុខ ក្នុងមូល ដ្ឋាន ពុំរាងចាល ទង្វើរនិងសកម្មភាព បែបនេះដដែលៗ។ ទង្វើររបស់បុគ្គលិកហាងខាងលើ ជះឥទ្ធិពលអាក្រក់ក្នុងសង្គម ទើបនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹក នាំកម្លាំងចម្រុះចុះបិទផ្អាក អាជីវកម្មជាបណ្តោះអាសន្ន រង់ចាំសម្រេចជាក្រោយ៕

មតិយោបល់