ព័ត៌មានជាតិ

កំពុងដើរទៅផ្ទះជួលម្តុំផ្សាររន្ទះបាញ់ ត្រូវលោកចោរមុខក្មេង ឆក់ទូរសព្ទបានសម្រេច ស្រែកទាល់តែក្របួចជាប់!

ភ្នំពេញៈ យុវជន២នាក់ រួមនិងនារីម្នាក់ កំពុងតែដើរនៅក្នុងកោះពេជ្រ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយលូកដៃឆក់ទូរសព្ទពីជនរងគ្រោះបានសម្រេចបើករត់ ហើយជនរងគ្រោះរត់ដេញតាមស្រែកចោរៗបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧​ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសម្តីជនរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុ រូបគេបានដើចេញពីកន្លែងធ្វើការនៅក្នុងកោះពេជ្រ ដោយមានគ្នា៣នាក់ប្រុស២នាក់ ស្រីម្នាក់ ក្នុងគោលបំណងទៅផ្ទះជួលនៅម្តុំផ្សាររន្ទះបាញ់ សង្កាត់ទន្លេបាសាក់ ដើរបានបន្តិចក៏លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងមកពីក្រោយឆក់ទូរសព្ទស៊ាំសុងកាឡាក់សុីអេសហ្វាយបានសម្រេច បើករត់ត្រូវបានម្ចាស់ទូរសព្ទរត់ស្រែកចោរៗ ក៏លឺដល់សមត្ថកិច្ចដេញតាមចាប់ ជនសង្ស័យភ័យពេកផ្តួលម៉ូតូចោលរត់ចូលការដ្ឋានសំណង់សមត្ថកិច្ចឡោមពាត់ចាប់បានយកមកប៉ុស្តិ៏នគរបាលរដ្ឋបាលទន្លេបាសាកសួរ។

ជនសង្ស័យទី១ មានឈ្មោះ ណេត សីម៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅរៀន រស់នៅផ្ទះជួលម្តុំទឹកថ្លា ខណ្ឌសែនសុខ ស្រុកកំណើត៉ូតូនៅភូមិថ្មី ឃុំរកាធំ ស្រុកច្បារមន ខេត្តកំពង់ស្ពឺ ជនសង្ស័យទី២ឈ្មោះ ឈួន លីហួត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅបច្ចុប្បន្ន ភូមិចំបក ឃុំវាលស ស្រុកសំរោងទង ខេត្តកំពង់ស្ពី ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី០១៦ ពាក់ស្លាកលេខ ភ្នំពេញ1DE- 4515។ ចំណែកជនរងគ្រោះមានឈ្មោះ ផន ផល្លា អាយុ២០ឆ្នាំ រស់នៅផ្ទះជួលម្តុំផ្សាររន្ទះបាញ់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕

https://youtu.be/XHFpntQfwh0

មតិយោបល់