បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រថយន្តដឹកស្រូវម៉ាកយីឌុបមួយគ្រឿងត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកស្វាយចេក បញ្ចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ទាន់ពេល ខណៈឆ្លងចរន្តអគ្គិសនីឆាបឆេះពេលកំពុងដឹកស្រូវ ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥៦A ត្រង់ចំណុចភូមិស្លែង ឃុំរលួស ស្រុកស្វយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុស្វាយចេក បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថាមានអគ្គិភ័យឆេះឡានម៉ាកហ៊ីយ៉ាន់ដាយយីឌុបដឹកស្រូវនៅលើផ្លូវជាតិលេខ56A ត្រង់ចំណុចភូមិ ស្លែងថ្មីឃុំរលួសស្រុកស្វាយចេក កម្លាំងនគរបាលពន្លត់អគ្គិភ័យបានចេញរថយន្តពន្លត់អគ្គិភ័យ០១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកជួយអន្តរាគមន៍ពន្លត់បានទាន់ពេលមិនធ្វើឲ្យឆាបឆេះរថយន្ត និងស្រូវនៅលើរថយន្តជាង៣០តោន ខូចខាតតែកង់ចំនួន០៤គ្រាប់ខាងក្រោយផ្នែកឆ្វេង ។
លោកអធិការបានបញ្ជាក់ថា មូលហេតុបង្កឲ្យកើតមានគ្រោះអគ្គិភ័យនេះ បណ្តាលមកពីរថយន្តគាបស្បែកហ្វ្រាំងកង់ក្រោយផ្នែកខាងឆ្វេង ។ អ្នកបើកបររថយន្តឈ្មោះ សុំ ចាន់សុខភេទប្រុស អាយុ៣០ឆ្នាំរស់នៅស្រុកស្អាង ខេត្តកណ្ដាល ៕
មតិយោបល់