ព័ត៌មានជាតិ

ឌុបសង្សារចេញពីក្លឹប រីទ្បែក ត្រូវក្រុមចោរភ្ជង់ប្លន់យកលុយនិងម៉ូតូទៅបាត់!

ភ្នំពេញៈ ករណីជនសង្ស័យមានគ្នា៧នាក់ ជិះម៉ូតូ៣គ្រឿង រួមមាន ម៉ាកស្កុបពី ម៉ាកសង់១២៥ ហើយនឹងម៉ាក លែត ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូម៉ាកនិចមួយគ្រឿង រួមនិងកាបូបលុយ ពីជនរងគ្រោះបានសម្រេចជិះរត់គេចខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅទល់មុខនឹងក្រុមហ៊ុនតូយ៉ូតា ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេបានចេញពីក្លឹបរីទ្បែក ២នាក់សង្សារបំណងដឹកសង្សាទៅផ្ទះនៅច្បាអំពៅ ហើយក៏ត្រឡប់មកផ្ទះរបស់ខ្លួននៅទួលគោកវិញ តែជិះដល់ត្រង់ចំណុចមុខវត្តឥដ្ឋបុរី(ហៅដំរីសទល់មុខនឹងក្រុមហ៊ុនតូយ៉ូតា) ស្រាប់តែលេចមុខជនសង្ស័យ៧នាក់ ជិះម៉ូតូ៣គ្រឿង រួមមានម៉ូតូម៉ាកស្កុបពី ឌ្រីមសង់ និងស៊ុយសាគីលែត ពណ៌ខ្មៅ មួយគ្រឿង បានកៀងជនរងគ្រោះឲ្យឈប់ ហើយដកកាំភ្លើងមកភ្ជុងឲ្យចុះពីលើម៉ូតូ ហើយខាងស្រីមិនព្រម ចុះជនសង្ស័យបានវាយមកលើជនរងគ្រោះទាំង២នាក់សង្សារ ម្នាក់មួយកំភ្លៀង ហើយជនសង្ស័យដែលជិះម៉ូតូឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខនោះ បានដកកាំភ្លើងមកភ្ជុងហើយគំរាមថា បើមិនចុះពួកវានឹងបាញ់ ទើបជនរងគ្រោះចុះពីលើម៉ូតូ រីឯជនសង្ស័យបានឆក់យកកាបូបពីខាងមិត្តស្រីជនរងគ្រោះយកទាំងម៉ូតូនិងកាបូបលុយយកទៅជិះរត់គេចខ្លួនយ៉ាងសុវត្ថិភាព ។

ម៉ូតូជនរងគ្រោះមានម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ 1(មិនចាំតួរអក្សរ) -5926 បើកបរដោយជនរងគ្រោះរួមដំណើរជាមួយមិត្តស្រី ហើយក្នុងកាបូបដែលត្រូវក្រុមចោរប្លន់យកទៅបាត់នោះក្នុងនោះមានលុយចំនួន៣០,០០០រៀល និងគ្រឿងសម្អាងតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានយកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងដើម្បីកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួននិងដាក់ទោសទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់