ព័ត៌មានជាតិ

អ៊ី​ស្រា​អ៊ែ​ល​បានដាក់​បន្ថែម​កម្លាំង​ត្រៀម​ប្រសិនបើ​ជា​អាមេរិក​វាយ​ចូល​ស៊ី​រី​

​កម្លាំង​ទាហាន​ជាច្រើន​របស់​អ៊ី​ស្រា​អ៊ែល​ត្រូវ​បាន​ឃើញ​ថា​បាន​ប្រើប្រាស់​ក្នុងការ​ពង្រាយ​តាម​ខ្សែ​ព្រំដែន​ជាមួយនឹង​ស៊ី​រី​ក្រោយ​ប្រកាស​អនុញ្ញាតិ​លើ​សេចក្តីព្រាង​មួយ​លើ​ការបន្ថែម​កងទ័ព​បម្រុង​នៅក្នុង​តំណាក់កាល​ដែល​កាន់តែ​តានតឹង​រវាង​ប្រទេស​អាមេរិក​និង​ស៊ី​រី​នៅ​រយៈពេល​ចុងក្រោយ​នេះ​ដែល​ខ្លួន​ជឿថា​ស៊ី​រីនឹង​ប្រើប្រាស់​គ្រាប់​មី​ស៊ី​លបាញ់​ចូល​អ៊ី​ស្រា​អ៊ែល​នៅពេលដែល​មាន​បញ្ហា​ណាមួយ​កើតឡើង​។​

​ប្រភព​ព័ត៌មាន​ពី​ទ័ព​ដែល​មាន​វត្តមាន​នៅ​តាម​តំបន់​មួយចំនួន​ដែល​ត្រូវ​បាន​ពង្រាយ​បានឲ្យដឹង​ថា​រថក្រោះ​ជាច្រើន​គ្រឿង​ដែល​មាន​ដូចជា​ប្រភេទ​បាញ់​ប្រឆាំង​យន្តហោះ​ចម្បាំង​និង​ប្រភេទ​បាញ់​ប្រឆាំង​គ្រាប់​មី​ស៊ី​ល​ត្រូវ​បាន​អនុញ្ញាតិឲ្យ​យកមក​ប្រើប្រាស់​នៅ​ក្នុង​គ្រា​នេះ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore155/Israel3_zpsee068722.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore155/Israel4_zpsd82c198b.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore155/Israel1_zps7e6a2a90.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore155/Israel2_zps87e409d7.jpg

មតិយោបល់