ព័ត៌មានជាតិ

អង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីលក្ខខណ្ឌ និងការបណ្តេញចេញជនអន្តោប្រវេសន៍ នៅព្រំដែនសហរដ្ឋអាមេរិក

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនលោក Filippo Grandi បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីលក្ខខណ្ឌ និងការបណ្តេញចេញជនអន្តោប្រវេសន៍ នៅព្រំដែនសហរដ្ឋអាមេរិកនៅទីក្រុង Del Rio រដ្ឋតិចសាស់ដោយនិយាយថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះរូបភាពនៃស្ថានភាពដ៏អាក្រក់នៅទីនោះ។

លោកបានលើកឡើងថា ជនជាតិហៃទីជាង ១៤.០០០នាក់ បានប្រមូលផ្តុំគ្នានៅទីនោះ បន្ទាប់ពីការធ្វើដំណើរដ៏លំបាកចេញពីបណ្តាប្រទេសមួយចំនួននៅទ្វិបអាមេរិក។

មន្រ្តីអង្គការសហប្រជាជាតិរូបនេះបាននិយាយថា ការបណ្តេញមនុស្សយ៉ាងច្រើន ដែលកំពុងដំណើរការដោយគ្មានការពិនិត្យសម្រាប់តម្រូវការការពារ គឺមិនត្រឹមត្រូវទៅតាម បទដ្ឋានអន្តរជាតិ។

មតិយោបល់