ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួនស្ត្រីជនជាតិវៀតណាម ទៅតុលាការ ពាក់ព័ន្ធរឿង បើកហាងម៉ាស្សា បង្កប់សេវា ផ្លូវភេទ

ភ្នំពេញ: កម្លាំងសមត្ថកិច្ច នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួន ស្ត្រីជនជាតិវៀតណាម ២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់ ពាក់ព័ន្ធករណី បើកហាងម៉ាស្សា ផ្តល់សេវា រួមភេទ ដោយខុសច្បាប់។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ច ជនសង្ស័យទី១ឈ្មោះ ង្វ្រៀង ធីអ៊ុក ភេទស្រី អាយុ ៥៨ឆ្នាំ និងទី២ឈ្មោះ ង្វៀង ធីមាំង ភេទស្រី អាយុ ២៨ឆ្នាំ។

សមត្ថកិច្ចឲ្យដឹងថា សំណុំរឿងនេះស្ថិតក្រោមចំណាត់ការរបស់លោកព្រះរាជអាជ្ញារង ស៊ិន វិរ: តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

គួររំលឹកថា ជនសង្ស័យទាំង ២នាក់ខាងលើត្រូវបាន កម្លាំងនគរបាល នាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨កន្លងទៅ នៅចំណុចហាងម៉ាស្សាមួយកន្លែង នៅផ្ទះលេខ៧២ E0 ផ្លូវលេខ១២៦ ភូមិ២ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

នៅពេលចុះបង្ក្រាបសមត្ថកិច្ចបាន ជួយសង្គ្រោះជនរងគ្រោះ ជាក្មេងស្រីៗ ជនជាតិវៀតណាម ចំនួន ០២នាក់ និងដកបានស្រោមអនាម័យជាច្រើន មានទាំងប្រើរួច និងមិនទាន់ប្រើមួយចំនួនធំ៕

មតិយោបល់