ព័ត៌មានជាតិ

ចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម២ថ្ងៃ ពលរដ្ឋខ្មែរស្លាប់និងរបួស៥៧នាក់

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យោងតាមរបាយការណ៍ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយ:ពេល២ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម នៅថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ស្លាប់និងរបួស៥៧នាក់ ក្នុង៣៥លើក ក្នុងនោះមានស្រី ២១នាក់។

-ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ មានមនុស្សរបួសធ្ងន់-ស្រាល២២នាក់(ស្រី១២នាក់) និងមានមនុស្សស្លាប់១៤នាក់(ស្រី២នាក់) កើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន២២លើក ។
-ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ស្លាប់៩ (ស្រី២នាក់) របួសធ្ងន់ ១០នាក់ (ស្រី២នាក់) និងស្រាល ២នាក់ (ស្រី០នាក់) កើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ១៣លើក៕

មតិយោបល់