ព័ត៌មានអន្តរជាតិ

នារីស្រស់ស្អាតម្នាក់ស្រាតដេកសំដិលថ្ងៃនៅលើមាត់បង្អូចផ្ទះជាន់ទី៣ដោយមិនភ័យខ្លាចធ្លាក់

ស្កតឡែន: ខ្វះកន្លែងដេកសំដិលថ្ងៃណាស់មែនទេទើប ទៅស្រាតដេកសំដិល ថ្ងៃនៅមាត់បង្អូចជាន់ទី៣ដូច្នេះ? នារីម្នាក់ដែលគេមិនបានស្គាល់អត្តសញ្ញាណ បានស្រាតដេកផ្កាប់មុខសំដិលថ្ងៃនៅមាត់បង្អូចផ្ទះរបស់ខ្លួនជាន់ទី៣បង្ហាញសាច់សរខ្ចីធ្វើប្រងើយហាក់ដូចជាមិនព្រួយបារម្ភខ្លាចធ្លាក់បន្តិចសោះ។

រូបថតនារីស្រស់ស្អាតម្នាក់ដែលបានស្រាតដេកសំដិលថ្ងៃនៅលើមាត់បង្អូចផ្ទះជាន់ទី៣នេះត្រូវបានថតដោយម្ចាស់ហ្វេសប៊ុកឈ្មោះ Julie Hamilton ហើយបើតាមការលើកឡើងនៅក្នុងហ្វេសប៊ុកនោះបានបញ្ជាក់ថារូបភាពក្តៅសាច់ និងគួរឲ្យព្រឺព្រួចនេះស្ថិតនៅមាត់បង្អូចផ្ទះជាន់ទី៣ក្នុងទីក្រុង Glasgow ប្រទេសស្កតឡែន។ តាមការសន្និដ្ឋានពីប្រភពសង្គមហ្វេសប៊ុកបានឲ្យដឹងថា នារីម្នាក់នោះទំនងជាមានចេតនា ស្រាតសំរាកដេកសំដិលថ្ងៃលើមាត់បង្អូចផ្ទះ ពិតមែន ប៉ុន្តែអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុកនោះ គឺថាហេតុអ្វីប្រថុយនឹងគ្រោះថ្នាក់មកដេកស្រាតលើបាត់បង្អូចបែបនេះ៕

main-sunbather

មតិយោបល់