ព័ត៌មានជាតិ

បញ្ជូនខ្លួនបុរសម្នាក់ ដែលរំលោភក្មេងស្រីអាយុ១១ឆ្នាំ ទៅតុលាការ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យបានបញ្ជូនខ្លួន ជនសង្ស័យម្នាក់ដែល បានចាប់រំលោភកុមារីវ័យ១១ឆ្នាំ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នុំ ចាន់ណាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិសន្សំ៥ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ទើបតែចេញពីពន្ធនាគារ និងញៀនគ្រឿងញៀន។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានចេញមករត់លេងនៅខាងក្រៅបន្ទប់ផ្ទះជួល ជាមួយក្មេងៗក្នុងភូមិ២ ទៅ៣នាក់ផ្សេងទៀត។ លុះមួយសន្ទុះក្រោយមកក្មេងៗ ភូមិទាំងនោះបានត្រឡប់ទៅផ្ទះវិញអស់ ជនសង្ស័យឃើញក្មេងស្រីរងគ្រោះឈរតែម្នាក់ឯង ក៏ចាប់ខ្ទប់មាត់ចូលក្នុងបន្ទប់ផ្ទះជួលអ្នកជិតខាងក្បែរនោះ និងរំលោភ ដោយប្រើដៃលេងប្រដាប់ភេទក្មេងស្រីរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

ក្រោយពីរំលោភជនរងគ្រោះរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

https://youtu.be/JRSQuVaqO_E

មតិយោបល់