ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌព្រែកព្នៅ បញ្ជូនក្រុមចោរប្លន់ម៉ូតូ២នាក់ ទៅកាន់តុលាការ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះសមត្ថកិច្ចខណ្ឌព្រែកព្នៅ បានបញ្ជូនក្រុមចោរប្លន់ម៉ូតូចំនួន២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

យោងតាមសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង ២នាក់រួមមាន ទី១ឈ្មោះ ជួន ធី ហៅម៉ាប់ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិម្រេះពេន ឃុំម្រេះពេន ស្រុកសំរោង ខេត្តតាកែវ និងទី២ឈ្មោះ គឹម ទីននីន ហៅទីន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ផាន់ ចន្តា អាយុ ៣២ឆ្នាំ មុខរបរ គ្រូបង្រៀន ស្នាក់នៅភូមដើមច័ន្ទ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

គួររំលឹកថា ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចខណ្ឌព្រែកព្នៅ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៨ ខែវិចិ្ឆកា ឆ្នាំ២០១៧ ចំណុចមុខផ្សារ ព្រែកព្នៅក្រោយពីពួកគេ មានគ្នា ៣នាក់ (ម្នាក់រត់គេចខ្លួន) បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ ពីជនរងគ្រោះនៅ ចំណុចផ្លូវលំ ភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

មតិយោបល់