ព័ត៌មានបច្ចេកវិទ្យា

ទីបំផុត Apple ចេញកំណែ iOS 11.1.1 ដើម្បីកែបញ្ហាក្តារចុចហើយ!

នៅទីបំផុតទៅ ក្រុមហ៊ុន Apple ដាក់ចេញនូវកំណែ iOS ថ្មីមួយទៀតហើយ ដើម្បីជួសជុលបញ្ហាលោតតួអក្សរ ‘I’ ទៅ ‘A[?]’ ដែលកំពុងធ្វើឱ្យអ្នកប្រើប្រាស់ធុញទ្រាន់​នៅពេលចង់វាយតួអក្សរនេះម្តងៗ។ កំណែថ្មីនេះដែរ ក៏នឹងធ្វើការដោះស្រាយបញ្ហា Hey Siri មិនដំណើរការប្រក្រតីផងដែរ។

ដូច្នេះ ប្រសិនបើលោកអ្នកជួបបញ្ហាដូចខាងលើ សូមប្រញាប់កែឡើងភ្លាមទៅ ដោយ​ចូលទៅកាន់ Settings -> General -> Software Update រួចចុច Download and Install។ បន្ទាប់មក រង់ចាំរហូតដល់ដំណើរការទាញយក និងដំឡើងចប់ ជាការស្រេច៕

 

មតិយោបល់