ព័ត៌មានជាតិ

បុគ្គលិកកាស៊ីណូក្រោន បង្កហិង្សាលើនារីខារ៉ាអូខេ «ផ្ការីកក្នុងសួនជាយដែន» រឿងខាងស្រីមិនសុខចិត្ត ស៊ីនំអត់ឲ្យលុយ

ស្វាយរៀង: កាលពីវេលាម៉ោង១ និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់លេខ១៥ផ្ទះសំណាក់ «បាវិតឋានសួគ៍» ក្នុងភូមិបាវិតកណ្ដាល សង្កាត់/ក្រុងបាវិត សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបង្កហិង្សាលើនារី បម្រើការងារនៅ KTV ក្នុងរឿង «ស៊ីនំអត់ឲ្យលុយ»។

ជនសង្ស័យឈ្មោះ ហ៊ាង រ៉ា អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូក្រោន មានទីលំនៅភូមិវាំងឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ នារីរងគ្រោះឈ្មោះ ស ន អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកខារ៉ាអូខេ (ផ្ការីកក្នុងសួនជាយដែន) មានទីលំនៅភូមិស្មាច់មានជ័យ ឃុំស្មាច់មានជ័យ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ដំណើររឿង៖ មុនកើតហេតុជនសង្ស័យ និងនារីរងគ្រោះ បានចូលដេកផ្ទះសំណាក់ខាងលើ បន្ទាប់ពីរួមរក្ស័រួច ក៏បានដើរចេញពីក្នុងបន្ទប់ ធ្វើមិនដឹង ស្រាប់តែនារីរងគ្រោះ បានទារលុយ ពេលនោះក៏កើតជាហិង្សា ដោយជនសង្ស័យ បានវាយមួយដៃចំក្បាលជនរងគ្រោះ។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅកាន់ប៉ុស្តិ៍នគរបាល រដ្ឋបាលបាវិត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់