ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋាភិបាលរដ្ឋអូស្ត្រាលីលៃទុកលុយ ៨,៩លានដុល្លារសម្រាប់ការពារ Koala

អូស្រ្តាលី: រដ្ឋាភិបាលប្រទេសអូស្រ្តាលី រដ្ឋ Queensland បម្រុងទុកលុយ ១២លានដុល្លារអូស្ត្រាលី ស្មើនឹង ៨,៩១ដុល្លារ សហរដ្ឋអាមេរិក នៅក្នុងកញ្ចប់ថវិការបស់ខ្លួនដើម្បីជួយសង្គ្រោះសត្វ Koala ដែលជាសត្វកម្រនៅអូស្ត្រាលី ហើយរូបរាងសត្វនេះ វាស្រដៀង ទៅនឹងសត្វខ្លាឃ្មុំប៉ុន្តែលក្ខណៈខុសប្លែកត្រង់ថា វារស់នៅលើដើមឈើ ពោលគឺខុសពីសត្វខ្លាឃ្មុំធម្មតា។

រដ្ឋមន្រ្តីក្រសួងបរិស្ថានរបស់រដ្ឋនេះ លោក Steven Miles បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា ចំនួនសត្វ Koala ភាគខាង ត្បូងរដ្ឋ Queensland កំពុងបង្ហាញសញ្ញាពីស្ថេរភាព បើទោះជាមានកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយការធ្លាក់ចុះចំនួនច្រើនសន្ធឹកសន្ធាប់ របស់ខ្លួន ក្នុងរយៈពេលជាង ២០ ឆ្នាំមកនេះ។

សត្វ Koala នៅក្នុងផ្នែកខ្លះនៃរដ្ឋនេះត្រូវបានដាក់ស្លាកសម្គាល់ថា ជាសត្វកម្រជិតផុតពូជ ដូច្នេះត្រូវពង្រឹងប្រសិទ្ធភាពការការពារ។ នេះបើយោងតាមរបាយការណ៍ពីសាកលវិទ្យាល័យឃ្វីនឡែន ខណៈពេលដែលមានតួលេខនៅក្នុងរដ្ឋ New South Wales បានធ្លាក់ចុះជិត ៣០ភាគរយចាប់តាំងពីឆ្នាំ១៩៩០ នៅក្នុងការចុះបញ្ជីជាប្រភេទខ្លាឃ្មុំអូស្ត្រាលីដែលងាយរងគ្រោះបំផុត។

ក្រុមអ្នកស្រាវជ្រាវកំពុងព្រមានផងដែរថា សត្វនេះវាងាយនឹងឆ្លងជំងឺកាមរោគដែលត្រូវបានរីករាលដាលយ៉ាងឆាប់រហ័ស ដោយសារតែការទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងមនុស្ស។ ដូច្នេះចំនួនសត្វ Koala បានស្ថិតនៅក្រោមសម្ពាធពីការបំផ្លាញទីជម្រក ហើយផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍរបស់មនុស្សផងដែរ។

សូមបញ្ជាក់ថា បើតាមការប៉ាន់ស្មានថា ចំនួនសត្វ Koala របស់ប្រទេសអូស្ត្រាលី បានធ្លាក់ចុះដល់ប្រហែល ៣៣៣.០០០ក្បាលនៅឆ្នាំ២០១២ ចាប់ពីចំនួន Koala ១០លានក្បាល មុនពេលការតាំងទីលំនៅជនជាតិអង់គ្លេសក្នុងឆ្នាំ១៧៨៨៕

koala_ecalypt a8d15bcb3ed5604f2dd7e79f35e4e9b3_large koala_joey

មតិយោបល់