ព័ត៌មានជាតិ

ឆ្លងចរន្ត ឆេះរម៉កម៉ូតូដឹកជ្រូកសល់តែគ្រោងឆ្អឹង!

កណ្តាល: មានករណីអគ្គិភយ័មួយបានកើតឡើង ខណ:ដែលកំពុងជិះម៉ូតូរួចហើយឈប់ធ្វើឲ្យមានបញ្ហាបច្ចេកទេសឆាបឆេះម៉ូតូ សណ្តោងរម៉កដឹកជ្រូក១គ្រឿងសល់តែគ្រោងឆ្អឹង។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១ថ្ងៃត្រង់ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នៅត្រង់ចំណុច ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ៖
១.ឈ្មោះ សួស ថារស់ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ កាប់ជ្រូក មានលំនៅភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
២.ឈ្មោះ នួន កុសល ហៅ បុត្រ ភេទប្រុស អាយុ ១៦ ឆ្នាំ មានលំនៅ ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចបានបន្តថា៖ នៅមុនពេលកើតហេតុខាងលើជនរងគ្រោះទាំង២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក City plus១០០ សណ្តោងរម៉កធ្វើដំណើរទិសដៅអ្នកលឿង មកភ្នំពេញ លុះពេលមកដល់កន្លែងកើតហេតុ ស្រាប់តែម៉ូតូរឺម៉កមានបញ្ហាបច្ចេកទេសឆាបឆេះម៉ូតូតែម្តង ។ចំណែកអ្នកជិះម៉ូតូបានលោតចុះពីលើម៉ូតូ រងរបួសស្រាល ៕

មតិយោបល់