បាត់ដំបងៈ លោកវរសេនីយ៍ទោ ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានប្រាប់ Post News ថា នៅវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ កម្លាំងជំនាញបានឃាត់ខ្លួនក្រុមក្មេងទំនើងប្រើប្រាស់កាំបិតសាំម៉ូរ៉ៃ បង្កអុកឡុកក្នុងវត្តពៃសាលីកៀនកែស ស្ថិតក្នុងភូមិតាមាឃ ឃុំគោកឃ្មុំ ស្រុកថ្មគោល បានចំនួន០៤នាក់៖
១.ឈ្មោះ កែវ សុគា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ (ម្ចាស់កាំបិត),ទី២.ឈ្មោះ ប៉ុក វឌ្ឍនា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ(ម្ចាស់កាំបិត),ទី៣ឈ្មោះ លឿត ពេញ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ និងទី៤ឈ្មោះ កែវ ស្រី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ។
ដកហូតបានសម្ភារៈតាង កាំបិតសាំម៉ូរ៉ៃ២ដើម។
ករណីនេះជំនាញស្រុកបានអប់រំធ្វើកិច្ចសន្យារួចប្រគល់ជូនឲ្យអាណាព្យាលអប់រំបន្ត៕
មតិយោបល់