ភ្នំពេញៈ លោកវរសេនីយ៍ឯក ឈិន គីមធុយ អធិការខណ្ឌព្រែកព្នៅ បានប្រាប់ Post News ថានៅយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីគ្រោះចរាចរណ៍នៅលើស្ពានព្រែកព្នៅ រវាងម៉ូតូម៉ាកMSX ស្លាកលេខ ភ្នំពេញ1FY.0074 ជិះគ្នា២នាក់ បើកបរដោយឈ្មោះ អៀងធារិន្ទ ភេទប្រុស អាយុ២៣ឆ្នាំ(ស្លាប់នៅនឹងកន្លែង) ស្នាក់នៅផ្ទះ១៥៦ ផ្លូវបេតេ ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ភេទប្រុស របួសធ្ងន់។ រថយន្តបង្កម៉ាក Lexus Lx570 ស្លាកលេខ ភ្នំពេញ 2AS.0002 ពណ៌គ្រាប់អំពិល អ្នកបើកបររថយន្ត គេចខ្លួនបាត់។ ករណីខាងលើបើកបរបញ្រ្ចសទិសគ្នា។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង នាំយកម៉ូតូនិងរថយន្តទាំង២គ្រឿងមករក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយផងដែរ៕
មតិយោបល់