ភ្នំពេញៈ បុរស០២នាក់ ត្រូវជនមិនស្គាល់៤នាក់កាប់ប្រហារ បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់កាលពីវេលាម៉ោង៧នឹង២០នាទីយប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំនុចក្រោយផ្សារកាណាសីធី ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ទី១-ជា សុភាព ភេទប្រុសអាយុ28ឆ្នាំមុខរបរកម្មករសំណង់ស្រុកកំណើតភូមិត្រពាំងកណ្តាលឃុំមឺនជ័យស្រុករំដួល ស្នាក់នៅបន្ទប់ជួលជិតកន្លែងកើតហេតុខាងលើ(ស្លាប់), ទី២-សោម ពិស័យហៅអេងអាយុជាងសាមសិបឆ្នាំមានស្រុកកំណើតជាមួយគ្នា(របួសស្រាល)បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅក្លីនិកអង្គរ។ បើតាមសមត្ថកិច្ច…
មតិយោបល់