កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរបួស។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលំ ចំណុចសូងសាង ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-8040 បានបើកមកបុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1A-1426 ដែលកំពុងបើកបរដោយឈ្មោះ សូត ស៊ន ភេទប្រុស អាយុ ៤៨ឆ្នាំ ស្នាក់នៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ រួមដំណើរជាមួយឈ្មោះ សូត សឿន ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិ ឃុំ បណ្តាលឲ្យអ្នកបើកម៉ូតូរបួសធ្ងន់ ចំណែកអ្នកជិះពីក្រោយស្លាប់នៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក។
បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ចំណែកសពបានប្រគល់ឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណ៕
មតិយោបល់