ខ្សែប្រយុទ្ធ ដ៍មានប្រជាប្រិយភាព Heung-Min Son របស់ក្រុម Tottenham Hotspur អាចរកបាន ២គ្រាប់ឲ្យកូរ៉េខាងត្បូង ក្នុងការផ្តួលក្រុមខ្លាំងមកពីអាមេរិកឡាទីន កូឡុំប៊ី ក្នុងលទ្ធផល ២-១ ។
បន្ទាប់ពីការចាញ់ប្រកួតមិត្តភាព ក្រៅដី ៣ប្រកួតកន្លងមក កូរ៉េខាងត្បូង បានស្តារមុខមាត់បានឡើងវិញហើយ ដោយមកបំបាក់ក្រុមជើងខ្លាំងកូឡុំប៊ី ក្នុងដីខ្លួនឯង ដោយលទ្ធផល ២-១ ។ ២គ្រាប់របស់កូរ៉េខាងត្បូង រកបានដោយខ្សែប្រយុទ្ធឆ្នើម Heung-Min Son ទាំង២គ្រាប់ ដោយរកបាននៅនាទីទី ១១ និងនាទីទី៦១ ខណៈក្រុមជើងខ្លាំងកូឡុំប៊ី អាចវាយបកវិញ បានត្រឹម១គ្រាប់ប៉ុណ្ណោះ តាមរយៈការស៊ុតរបស់កីឡាករ Cristian Zapata នៅនាទីទី ៧៧។
យ៉ាងណាវិញ នេះគឺជាលទ្ធផលយ៉ាងគាប់ប្រសើរហើយ សម្រាប់ក្រុមដែលរឹងមាំ ក្នុងដីកូរ៉េខាងត្បូង ព្រោះថា កូឡុំប៊ី មិនមែនជាក្រុមធម្មតាឡើយ ជាពិសេសគឺនៅ តំបន់ប្រយុទ្ធ ដែលមាន Rademel Falcao រួមនឹងតំបន់កណ្តាលមាន James Rodriguez ដែលសុទ្ធសឹងជាកីឡាករល្បីៗ ។ ក៍ប៉ុន្តែ កូរ៉េខាងត្បូង បានការពារយ៉ាងល្អ ដោយមិនឲ្យធ្លាយគ្រាប់បាល់ច្រើនឡើយ រួមទាំងអាចសម្រុកយកឈ្នះក្រុមជើងខ្លាំង មកពីតំបន់អាមេរិកខាងត្បូងនេះ ផងដែរ។
ដូច្នេះហើយ នេះគឺជាការត្រៀមខ្លួនយ៉ាងល្អ របស់កូរ៉េខាងត្បូងក្នុងការប្រកួត World Cup នៅរុស្ស៊ីឆ្នាំក្រោយនេះ។
តោះ! មកទស្សនាការប្រកួតយ៉ាងជក់ចិត្តរវាងកូរ៉េខាងត្បូង និងកូឡុំប៊ី ខាងក្រោមនេះទាំងអស់គ្នា៖
https://www.youtube.com/watch?v=Ct0oaybQvSk
មតិយោបល់