ព័ត៌មានជាតិ

សមត្ថកិច្ចឆ្មក់បង្ក្រាបមុខសញ្ញា ឆក់ប្លន់យ៉ាងសកម្ម៧នាក់ ដកហូតថ្នាំញៀនមួយចំនួន រួមទាំងដាវ២ កាំបិត៣ដើម!

ភ្នំពេញ: សមត្ថកិច្ចខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ ធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៧នាក់ ដកហូតបានវត្ថុតាងសម្រាប់ជក់គ្រឿងញៀន រួមនឹងដាវចំនួន២កាំបិត ៣ដើម។

ការបង្ក្រាបធ្វើឡើងកាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ សំណាង រតនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររើសអេតចាយ, ទី២ឈ្មោះ ចាន់ និមល ភេទស្រី អាយុ២១ឆ្នាំ មុខរបធ្វើនៅហាខារ៉ាអូខេ , ទី៣ឈ្មោះ ឡេង ច្រឹប ភេទស្រី អាយុ៣២ឆ្នាំ មុខរបររើសអេតចាយ, ទី៤ឈ្មោះ មុំ ស្រីពៅ ភេទស្រី អាយុ១៨ឆ្នាំ មុខរបររើសអេតចាយ , ទី៥ឈ្មោះ មុំ វិទូ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ, ទី៦ឈ្មោះ ច្រិត វិន: ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររើសអេតចាយ និងទី៧ឈ្មោះ សុស ធិ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររើសអេតចាយ។

មុខនឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង៧នាក់ កម្លាំងនគរបាលបានធ្វើការធ្វើការឆ្មក់បង្ក្រាបស្ថិតនៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ទើបឃាត់ខ្លួនបានតែម្តង។ វត្ថុតាងដែលដកហូតបានរួមមាន ដបសម្រាប់ជក់គ្រឿងញៀនចំនួន១ដាវ២កាំបិត៣ដើមនិងវត្ថុតាងមួយចំនួនទៀត។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យទាំង៧នាក់ជានមុខសញ្ញា ឆក់ប្លន់យ៉ាងសកម្មផងដែរនៅក្នុងរាជធានីភ្នំពេញ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់