ព័ត៌មានជាតិ

មានអ្នកបាត់បងប្អូនទេ? ប្រទះឃើញសពបុរសម្នាក់ នៅបាត់ដំបង

បាត់ដំបង: លោកអធិការស្រុកឯកភ្នំ បានប្រាប់ Post News ថា នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២១៧ មានពលរដ្ឋបានរាយការណ៍ថាបានជួបប្រទះឃើញសាកសពស្អុយរលួយនៅក្នុងស្រះរបស់ខ្លួន ដែលជីកទំហំ២០គុណ២០ នៅវាលម្តុំបឹងកីចុងអូរបាក់រទេះ មានចម្ងាយពីស្ទឹងប្រហែល១៥០០ម៉ែត្រ ក្នុងភូមិសាស្ត្រក្រុមទី១២ ភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង(សាកសពរកអត្តសញ្ញាណមិនឃើញទេ)។

សាកសពបុរសខាងលើ តែមានស្លៀកខោខ្លី និងអាវដៃខ្លី ពណ៌ទឹកប៊ិច។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យ និងកំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះបន្តទៀតផងដែរ៕

មតិយោបល់