ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត បណ្តាលឲ្យបុរសជនជាតិវៀតណាមម្នាក់របួសធ្ងន់

ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តនិងរថយន្ត ទិសដៅបញ្ច្រាសគ្នា បុកពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១ និង៣៥នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៥៧.១៥៨ ស្ថិតនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស្ក ស្លាកលេខភ្នំពេញ 2AG-0114 មានទិសដៅទៅក្រុងព្រះសីហនុ បើកបរដោយឈ្មោះ HAO LAIPING ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅខេត្តព្រះសីហនុ(រងរបួសស្រាល) បុកប៉ះជាមួយរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស្លែ ស្លាកលេខភ្នំពេញ2AQ-3136 បើកបរដោតឈ្មោះ យឹម វុទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើកបរ មានទីលំនៅ ភូមិ ព្រៃព្រីង សង្កាត់ចោមចៅ រាជធានីភ្នំពេញ(របួសស្រាល)និងមានអ្នករួមដំណើរម្នាក់ ឈ្មោះNGUYEN XUANBINHភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ទីក្រុង ហាណូយ ប្រទេសវៀតណាម(រងរបួសធ្ងន់)។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានកម្លាំងអាវុធហត្ថស្នាក់ការ៤០១ជួយសង្គ្រោះយកទៅឃ្លីនិកឯកជន វាលរេញ។ ចំណែករថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចចរាចរាចរណ៍ស្រុកព្រៃនប់យកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយបន្តទៀត៕

មតិយោបល់