ភ្នំពេញៈ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងរបស់ក្រុមហ៊ុនGCM បើកបុកនិងកិនម៉ូតូមួយគ្រឿងអូសជិត២០ម៉ែត្រ បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់ឈានចូលថ្ងៃទី១៣ ខែវិឆ្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីម០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CN-8100 បើកតាមបណ្តោយផ្លូវ៣៧១ ខណៈមកដល់កន្លែងកើតហេតុក៏មានរថយន្តប្រភេទក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងរបស់ក្រុមហ៊ុន GCM ពាក់ស្លាកលេខ ភ្នំពេញ 5A-0027 បើកក្នុងទិសដៅបញ្ច្រាស់គ្នា ដោយរថយន្តបង្កព្យាយាមវ៉ារថយន្តមួយគ្រឿងទៀត ទើបបានមកបុកម៉ូតូពេញទំហឹងបណ្តាលឲ្យអូសម៉ូតូប្រហែល២០ម៉ែត្រ ចំណែកម្ចាស់ម៉ូតូរងរបួសធ្ងន់ភ្លាមៗ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។ ដោយឡែកម្ចាស់រថយន្តក្រោយពីបុកភ្លាមៗត្រូវបានសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍ដើម្បីសួរនាំ។
បច្ចុប្បន្នសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុធ្វើការវាស់វែងនិង យករថយន្តរួមនិងម៉ូតូយកទៅរក្សាទុកនៅចរាចរណ៍ក្រុងដើម្បីដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕
មតិយោបល់