កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបុកជាមួយម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ និងខូចខាតម៉ូតូទាំងសងខាង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវជាតិលេខ១៤ គីឡូម៉ែត្រលេខ៤-៥ ស្ថិតក្នុងភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្ត កណ្តាល ។
នគរបាលចរាចរណ៍ស្រុកលើកដែក បានឲ្យដឹងថា ភាគីខាងម៉ូតូហុងដា C125 សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1U-7095 បើកបរដោយឈ្មោះ ហែល-តុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនេសាទ មានទីលំនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល មិនពាក់មួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយ ទិសដៅពីត្បូងទៅជើង (រងរបួសស្រាល) ។
ចំណែកភាគីម៉ូតូមួយទៀត ម៉ាកសង់C110 ពណ៌ព្រីងទុំ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហេង ឧត្ដម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល គ្មានកញ្ចក់មើលក្រោយ និងពាក់មួកសុវត្ថិភាពនោះទេ ទិសដៅពី ជើងទៅត្បូងរងរបួសធ្ងន់ ត្រូវបានសាច់ញាតិយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកព្រែកដាច់។
តាមសមត្ថកិច្ច បានបញ្ជាក់ថា ករណីនេះ គឺបណ្តាលមកពីអ្នកបើកបរម៉ូតូ ម៉ាកហុងដា C១២៥ បើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើបជ្រុលចង្កូតមកបុកម៉ូតូហុងដាC១១០ ដែលជិះបញ្ច្រាសទិសគ្នា បណ្ដាលឲ្យរងរបួសតែម្តងទៅ។
បច្ចុប្បន្ន មធ្យោបាយធ្វើដំណើរភាគីទាំងសងខាង ត្រូវកម្លាំងជំនាញយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់