ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌ៧មករានៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជូនខ្លួនបុរសជនជាតិចិនម្នាក់ ដែលពាក់ព័ន្ធករណីលួចលុយតាមទូ ATM ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា
ជនសង្ស័យជាជនជាតិចិនមានឈ្មោះ DENG JING PENGUIN ភេទប្រុស អាយុ ៣០ឆ្នាំជនជាតិចិន និងមានបក្ខពួកម្នាក់ទៀតមិនស្គាល់អត្ដសញ្ញាណកំពុងរត់គេចខ្លួន។
ដោយឡែកដើមបណ្ដឹងមានឈ្មោះ ចែម សារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរប្រធានសន្ដិសុខប្រាសាក់ មានទីលំនៅផ្ទះលេខ២៧៧អឺ០ ផ្លូវលេខ៣៩BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានបន្ដថា កាលពីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យជាជនជាតិចិន២នាក់ បានមកលួចដកប្រាក់តាមទូ ATM របស់ធនាគារប្រាសាក់ នៅចំណុចទល់មុខវិទ្យាល័យបាក់ទូក ផ្លូវ១៦៩ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ពេលនោះផ្នែក កាមេរ៉ា សុវត្ថិភាពក៏បានទូរសព្ទប្រាប់បុគ្គលិកថា មានគេលួចដកលុយពីទូ ATM ហើយពេលនោះបុគ្គលិក ATM ជិះម៉ូតូទៅមើលស្រាប់តែឃើញជនជាតិចិនកំពុងធ្វើសកម្មភាពលួចយកលុយក៏ធ្វើការឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖
-ប្រាក់ដុល្លារ ចំនួន ៨៥០ដុល្លារ
-កាបូបដៃ ចំនួន ១
-ប្រាក់យ៉េន ចំនួន ៦៥១ យ៉េន
-ប្រាក់រៀល ចំនួន ៥៦០០រៀល
-ទូរសព្ទដៃម៉ាក IPhone ចំនួន ១គ្រឿង
-លិខិតឆ្លងដែន ចំនួន ១ ក្បាល
-កាត ATM ចំនួន ១៧សន្លឹក
-អត្ដសញ្ញាណប័ណ្ណសញ្ជាតិចិន ចំនួន ១សន្លឹក
– ប័ណ្ណសមតុល្យសាច់ប្រាក់ធានាគារ ចំនួន ៧សន្លឹក ៕
មតិយោបល់