ព័ត៌មានជាតិ

នៅទីបំផុត! មហាសេដ្ឋី Richard Branson អាចយកឈ្នះគូប្រជែង Jeff Bezos ក្រោយជោគជ័យក្នុងដំណើរកំសាន្តទៅកាន់ទីអាវកាស

 

(បរទេស)៖ ប្រៀបបានជាដំណឹងដ៏ភ្ញាក់ផ្អើលមួយ សម្រាប់អ្នកតាមដានវិស័យអាវកាស ខណ:ស្ងាត់ៗ ស្រាប់តែមហាសេដ្ឋីអង់គ្លេស Richard Branson បានទៅដល់ទីអាវកាសយ៉ាងឆាប់រហ័ស កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដោយប្រើប្រាស់យានអាវកាសរបស់ខ្លួន។ ជាពិសេស ភាពជោគជ័យនៃការធ្វើដំណើរទេសចរណ៍នៅទីអាវកាសពេលនេះ បានធ្វើឲ្យមហាសេដ្ឋី Richard Branson ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពោលប្រៀបបានទៅនឹងការយកឈ្នះ លើមហាសេដ្ឋីលំដាប់ពិភពលោក Jeff Bezos។

បើនិយាយទៅ លោក Branson បាន ទៅ ដល់ អវកាស មុនគូប្រជែង គឺ មហាសេដ្ឋីលំដាប់ពិភពលោក Jeff Bezos ដែលបានប្រកាសជាយូរមកហើ ពីគម្រោង ដែលគ្រោងនឹងទៅអវកាសដោយជិះយានអវកាសរបស់ខ្លួនដូចគ្នា នៅថ្ងៃ ទី២០ ខែកក្កដា ខាងមុខនេះ។

យានអាវកាសដែលមហាសេដ្ឋីអង់គ្លេស Richard Branson ជិះដើម្បីធ្វើដំណើរកម្សាន្តនៅទីអាវកាសនោះ គឺមានឈ្មោះថា Unity ហើយពេលចុះមកដល់ដីវិញ មហាសេដ្ឋីវ័យ៧១ឆ្នាំរូបនេះ បាននិយាយថា «បទពិសោធន៍ នោះ ទាំង មូល គឺ អស្ចារ្យ ណាស់»។ លោក Richard Branson និង ក្រុម អវកាសយានិក របស់ លោកនាំគ្នាអបអរសាទរ ក្រោយពីទៅអវកាសនិងត្រឡប់មកកាន់ផែនដីវិញដោយជោគជ័យ រដ្ឋ New Mexico សហរដ្ឋអាមេរិក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។

គួរជម្រាបថា នៅក្នុងដំណើរកម្សាន្តទីអាវកាសលើកដំបូងនេះ លោក Richard Branson ដែលមានវ័យជិត៧១ឆ្នាំនិងក្រុមអវកាសយានិកចំនួន៥នាក់ផ្សេងទៀង មកពីក្រុមហ៊ុនអាកាសចរណ៍អវកាស Virgin Galactic របស់លោកបានទៅដល់រយ:កម្ពស់៨៦គីឡូម៉ែត្រ នៅពីលើរដ្ឋ New Mexico សហរដ្ឋអាមេរិកដែល គ្រប់គ្រាន់ សម្រាប់ឲ្យលោកទទួលបានបទពិសោធន៍ គ្មានទំនាញផែនដីរយ:ពេល ៣ទៅ៤នាទី៕

ប្រភព៖ BBC

មតិយោបល់