ព័ត៌មានជាតិ

Update៖ បើករថយន្តបុកម៉ូតូ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

​កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងស្ត្រីម្នាក់រងរបួសធ្ងន់ ខណ:ដែលកំពុងជិះម៉ូតូ ត្រូវរថយន្តបើកបុកពីក្រោយចំយ៉ាងពេញទំហឹង។

ហេតុការណ៍នេះគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ៣ ចំណុច គីឡូម៉ែត្រ ៣៤-៣៥ ភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានប្រាប់ឲ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះ សុង សឿត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិ ត្បូងបឹង ឃុំ ស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ( ទិសដៅត្បូងពីទៅជើង តាកែវ-ភ្នំពេញ) (មុខរបរនិស្សិត បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ) បើកបរម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ1BU-9606 មានអ្នករួមដំណើរម្នាក់ ឈ្មោះ គុំ គន្ធា ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា (រងរបួសធ្ងន់) ។ ចំណែកភាគីបង្កជាប្រភេទរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3B-6665 ទិសដៅពីជើងទៅត្បូង។ អ្នកបើកបរថយន្តរត់គេចខ្លួនបាត់ ចំណែកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋានស្រុកកណ្តាលស្ទឹងដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់