ព័ត៌មានជាតិ

ស្លាប់ម្នាក់រងរបួស ៣នាក់ ករណីម៉ូតូបុកម៉ូតូ

ព្រះសីហនុ: នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតក្នុងចន្លោះគីឡូម៉ែត្រលេខ១២៧-១២៨ ភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

១/ ម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1D-4730 បើកបរដោយឈ្មោះ ដុក សៅ ភេទស្រី អាយុ ២៥ឆ្នាំ រងរបួសស្រាល និងអ្នករួមដំណើរម្នាក់ឈ្មោះ ដុក ចាន់ធី ភេទស្រី អាយុ ៣៥ឆ្នាំ របួសធ្ងន់ ក្រោយមកបានស្លាប់ ពេលបញ្ជូនមកមណ្ឌលសុខភាពតក្កវិទ មានទីលំនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
២/ ម៉ូតូម៉ាក យ៉ាម៉ាហា អឹមស្លាស់ ពណ៌ទឹកប៊ិច ស្លាកលេខ ភ្នំពេញ 1GM-4248 បើកបរដោយឈ្មោះ គង់ ភា ភេទប្រុស អាយុ ២៩ឆ្នាំ និងអ្នករួមដំណើរម្នាក់ឈ្មោះ សន ស្រីអូន ភេទស្រី អាយុ ២៤ឆ្នាំ រងរបួសស្រាល មានទីលំនៅភូមិធ្មៀ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ។

បច្ចុប្បន្នម៉ូតូទាំងពីរខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ៕

មតិយោបល់