ព័ត៌មានជាតិ

សណ្តែកបណ្តុះ ផ្តល់គុណប្រយោជន៍អ្វីខ្លះ? ដល់រាងកាយមនុស្ស

 

សណ្តែកបណ្តុះ បន្លែដែលយើងធ្លាប់ស្គាល់ និងធ្លាប់បានបរិភោគមកយូរហើយ តើអ្នកដឹងទេថា សណ្តែក​បណ្តុះមានគុណប្រយោជន៏យ៉ាងណាខ្លះ?ជនជាតិចិនបុរាណប្រើប្រាស់សណ្តែកសៀងបណ្តុះជាប្រភពនៃវិតាមីនC នៅក្នុងរដូវរងាដែលពេលនោះបន្លែផ្លែ

ឈើ​​​ពិ​​បាក​​​​​​រកបាន ជាពិសេសពួកអ្នកដើរទូកនេសាទតែងបណ្តុះសណ្តែកទុកបរិភោគនៅលើទូកដើម្បីការពារ និងព្យាបាល​​​​រោគ​​​ខ្វះ​​​​វិតាមីនC ដោយសាតែបានដឹងច្បាស់ថា សណ្តែកសៀងបណ្តុះមានវិតាមីនC ចំណែកឯសណ្តែកសៀងឆៅ និងតៅហ៊ូ​ដែល​ផលឹតពីសណ្តែកសៀងក៏មិនមែនអត់វិតាមីនCដែរ​។

នៅពេលយកសណ្តែកសៀងមកបណ្តុះធ្វើជាសណ្តែកបណ្តុះនឹងមានវិតាមីនCខ្ពស់ (សណ្តែកបណ្តុះ100ក្រាម

មានវិតាមីនC 5មិល្លិក្រាម) ចំណែកប្រូតេអ៊ីននៅក្នុងសណ្តែកបណ្តុះវិញមានច្រើនជាងសណ្តែកធម្មតាបន្តិចបន្តួចប៉ណ្ណោះ ។

 

ក្រៅពីនោះការបណ្តុះលាស់ឡើងនៅបានធ្វើឲ្យ កើតមានវិតាមីនB12 ដែលចាំបាច់សំរាប់ការរីកធំធាត់ និងជួសជុលប៉ះប៉ូវ​សេលល៏ផងដែរ។សណ្តែកបណ្តុះមានសារធាតុដែកដែលរាងកាយអាចរំលាយបានងាយជាងបន្លែដទៃទៀត មានវិតាមីនB17 និងសារធាតុ លេស៊ីធីន(Lecithin) ជួយបំប៉នប្រព័ន្ធប្រសាទ និងការធ្វើការងាររបស់ខួរក្បាល អ្វីដែលសំខាន់ និងគួរឲ្យចាប់​អារម្ម​ណ៏​​​​​​​​បំផុតសំរាប់កម្លោះ ក្រមុំដែលមិនចង់ឆាប់ចាស់នោះ សណ្តែកបណ្តុះស្រស់ៗមានថាមពលជីវឹតដែលនឹង​​​​​ធ្វើឲ្យរាង​កាយស្រស់ថ្លា មិនងាយចាស់ ដោយសាតែនៅក្នុងសណ្តែកបណ្តុះមានសារធាតុប្រឆាំងភាពចាស់ជរាមួយឈ្មោះថា អុកស៊ី​ណុន(Auxinon)មានគុណសម្បត្តិជួយឲ្យរាងកាយនៅកម្លោះក្រមុំបានយូរ មិនចាស់លើសអាយុមុនពេលវេលា ។

 

សណ្តែកបណ្តុះជាប្រភពនៃវិតាមីន ផ្នែកវេជ្ជសាស្រ្តរបស់ចិនបានណែនាំឲ្យយកសណ្តែក​បណ្តុះក្បាលធំ​​​​ទៅ​ស្ងោ​​រ​​​​​​បរិភោគ ជួយបណ្តេញស្លេស្ម ធ្វើឲ្យសួតធូរស្រ​ឡះ​ និងបណ្តេញទឹកនោម ហើយដោយសាតែម៉ូលេគុលរបស់សារធាតុ​អាហារនៅក្នុងគ្រាប់របស់សណ្តែក​​​ដែល​​​​បណ្តុះបាន​នោះ បានប្រែប្រួលទៅនៅក្នុងរូបលក្ខណះមួយដែលរាងកាយ​អាចរំលាយ​​បាន​យ៉ាង​ងាយហ្នឹងឯង ។ ប្រូតេអ៊ីនត្រូវរំលាយទៅជាអាស៊ីតអាមីណូ ម៉្សៅទៅជាខាបូហាយដ្រេតធម្មតា​ឬគ្លុយខូស​ និងជាតិ​​​​​​​​​​​​ខ្លាញ់​ក្លាយទៅជាអាស៊ីតខ្លាញ់ ដូច្នេះហើយទើបសណ្តែកបណ្តុះក្លាយជាអាហារមួយដែលងាយរំលាយជាខ្លាំង ពេលយើង​បាន​បរិភោគហើយវាស្មើនឹងជួយសន្សំសំចៃការធ្វើការងាររបស់ប្រព័ន្ធរំលាយអាហារ និងជួយកាត់បន្ថយកាកសំណល់ទៀតផង ។

 

 

មតិយោបល់