ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបិទផ្អាកអាជីវកម្មហាង ផ្កាយមាស១KTV ទៀតហើយ!

​ភ្នំពេញៈ ហាងខារ៉ាអូខេមួយកន្លែង យីហោ ផ្កាយមាស១KTVដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំកម្លាំងចម្រុះចុះបិទផ្អាកអាជីវកម្មជារៀងរហូត បន្ទាប់ពីហាងខាងលើ មិនគោរពនូវកិច្ចសន្យា ជាមួយអាជ្ញាធរកន្លង ពោលនៅបន្តភាព អន្តិសុខ គ្មានសណ្តាប់ធ្នាប់ ដេញចាប់ម៉ូយ ប្រសេចប្រសាចនៅពេលយប់ បាត់បង់អស់សណ្តាប់ធ្នាប់សាធារណៈ។ កិច្ចប្រតិបត្តិការខាងលើបានប្រព្រឹត្តទៅកាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបញ្ជារបស់ លោក ហែម ដារិទ្ធ អភិបាលនៃគណអភិបាលខណ្ឌពោធិ៍សែន ជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក យិន គា នាយករដ្ឋបាលសាលាខណ្ឌពោធិ៍សែនជ័យ បានអនុវត្តតាមបញ្ជារបស់លោកអភិបាលខណ្ឌ ហែម ដារិទ្ធិ បានចុះធ្វើការបិទនិងរុះរើ ទម្លាក់ស្លាកយីហោ ហាងខារ៉ាអូរខេខាងលើនោះចោលនិងមិនអនុញ្ញាតឲ្យបើកដំណើរការឡើងវិញជារៀងរហូត។

មូលហេតុគឺដោយ សារតែម្ចាស់ហាងមួយនេះល្មើសនិងផ្គើនទៅនឹងការណែនាំរបស់អាជ្ញាធរ ដែលបានប្រជុំណែនាំជាបន្តបន្ទាប់រាប់ដងមិនឈ្នះមក ហើយ មិនតែប៉ុណ្ណោះមិនបានគោរពកិច្ចសន្យាដែលបានធ្វើឡើងជាមួយអាជ្ញាធរ ក្នុងងពេលកន្លងមកឡើយ។

ប្រភពដដែលបានបន្តទៀតថា ការប្រជុំណែនាំន៨ងធ្វើកិច្ចសន្យាក្នុងពេលកន្លងមក រវាងអាជញាធរខណ្ឌនិងក្រុមអ្នករកស៊ីបើក ហាងខារ៉ាអូរខេ ម៉ាស្សាកោសជប់ ឬភោជនីយដ្ឋាននានានៅទូទាំងខណ្ឌពោធិ៍សែនជ័យ ជាពិសេសក្រុមអ្នកបើកហាងKTV ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤នេះ គឺហាមមិនឲ្យបង្ករឿងវាយតប់គ្នាឬ បណ្តោយឲ្យ បុគ្គលិករបស់ខ្លួន បង្កភាពរញ៉េរញ៉ៃ ជិះម៉ូតូ និងរត់ប្រដេញចាប់ដណ្តើមម៉ូយ គ្មានសណ្តាប់ធ្នាប់ បង្កអសន្តិសុខ ក្នុងមូលដ្ឋានឬលួចបន្លំលុយភ្ញៀវជាដើម។ ត្រូវតែរួម ចំណែកថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅក្នុងមូលដ្ឋាន ប្រសិនបើនៅតែមិនអនុវត្តន៍ តាមកិច្ចសន្យានិងការ ណែនាំទេនោះនិងទទួលរងការបិទអាជីវកម្មតែម្ដង ។ ប៉ុន្តែទោះជាមានការប្រជុំណែនាំនិងព្រមានយ៉ាងខ្លាំងបែបណាក្ដី ក៏ម្ចាស់ហាងទាំងនេះមិនព្រមស្ដាប់ព្រមទាំងផ្គើន នៅតែបន្តរត់និងជិះម៉ូតូដេញចាប់ម៉ូយដដែល ទើបកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌចុះបិទហាងនិងទម្លាក់ស្លាកយីហោ ឈប់ឲ្យបើករកស៊ីបន្តទៀតជារៀងរហូតហើយ៕

https://youtu.be/7EQrvKLK7PE

មតិយោបល់