ព័ត៌មានជាតិ

លោក បៃដិន នឹងជួបជាមួយលោក ពូទីន បើរុស្ស៊ីមិនឈ្លានពានអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឯកភាពជាគោលការណ៍ថានឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី
លោក វ្ល៉ាឌីមៀ ពូទីន ដរាបណាទីក្រុងម៉ូស្គូ មិនប្រើកម្លាំងយោធាវាយអ៊ុយក្រែន។

អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ, ថាសហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តបន្តស្វែងរកដំណោះស្រាយការទូត រហូតទាល់តែដល់វិនាទីចុងក្រោយ ហើយលោកប្រធានាធិបតី បៃដិន បានទទួលយកគោលការណ៍មួយ ដោយនឹងជួបជាមួយលោកប្រធានាធិបតី ពូទីន ប្រសិនបើរុស្ស៊ី មិនឈ្លានពានអ៊ុយក្រែន។

បណ្ដាប្រទេសលោកខាងលិច ជាពិសេស សហរដ្ឋអាមេរិកបន្តចោទប្រកាន់ថារុស្ស៊ីអាចនឹងឈ្លានពានអ៊ុយក្រែន នៅប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្ដាហ៍ខាងមុខ។ រុស្ស៊ីនៅតែបដិសេធថាខ្លួនមិនមានផែនការប្រើកម្លាំងយោធាវាយប្រហារលើប្រទេសណាមួយនោះទេ៕

ប្រភព៖ Reuters

 

មតិយោបល់