ព័ត៌មានជាតិ

មុននេះបន្តិច! រថយន្តក្រុងក្រុមហ៊ុន វីវៈប៊ុនថាំ វ៉ាក់ជាមួយរថយន្តដឹកដី ក្រឡាប់បណ្តាលឲ្យអ្នកដំណើរជាច្រើននាក់ស្លាប់និងរបួស

សៀមរាបៈ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុន វីវៈប៊ុនថាំ ស្លាកលេខ កោះកុង 3A-0472 មានដឹកអ្នកដំណើរ៣៣នាក់ ក្នុងនោះរួមមានជនបរទេស បើកបរពីកើតទៅលិច តាមបណ្តោយផ្លូវជាតិលេខ៦អា បានបើកវ៉ាក់ជាមួយនឹងរថយន្តដឹកដី បណ្តាលឲ្យក្រឡាប់ធ្វើឲ្យអ្នកដំណើរដែលជិះក្នុងរថយន្តជាច្រើននាក់ស្លាប់និងរបួស ត្រូវបានសមត្ថកិច្ចអន្តរាគមន៍បញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិរលោះខាងលិច ឃុំរលោះខាងលិច ស្រុកបា្រសាទបាគង ខេត្តសៀមរាប។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់