ព័ត៌មានជាតិ

មានទាំងជញ្ជីងថ្លឹងទៀត ព្រោះខ្លាចលើសភ្នែកជញ្ជីង ​តែមិនខ្លាចប៉ូលិសចាប់!!!

ភ្នំពេញ: នគរបាលខណ្ឌដូនពេញស្រាវជ្រាវបង្ក្រាបករណីជួញដូរសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ថ្នាំញៀន១៣កញ្ចប់ ជញ្ជីងថ្លឹងរួមទាំងវត្ថុតាងមួយចំនួនទៀត កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩​ ស្ថិតនៅចំណុចផ្លូវរថភ្លើងក្តាន់ពីរ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចឲ្យដឹងថាជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ លុច​ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរគ្រឿងញៀន)។

វត្ថុតាងរួមមានក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៣កញ្ចប់​ ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ឧបករណ៍ប្រើប្រាស់មួយចំនួននិងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញខណ្ឌ និងប៉ុសិ៍កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

មតិយោបល់