បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណី​ រំលោភសេពសន្ថវៈ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ សមត្ថកិច្ចខណ្ឌចំការមន បានបញ្ជូនខ្លួនជនសង្ស័យ ដែលរំលោភសេពសន្ថវៈម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ ឯក តេង ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ ជាង​ជួសជុលរថយន្តនៅយានដ្ឋាន Car Fresh (ផ្សារ អ៊ី អន) មានទីលំនៅផ្ទះ គ្មានលេខ​ផ្លូវលំ​ភូមិ​បឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

គួររឭកថា សមត្ថកិច្ចបាន ឃាត់ជនសង្ស័យនៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ នៅចំណុចបន្ទប់ជួលគ្មានលេខក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោយពីរូបគេបានចាប់រំលោភសេព​សន្ថវៈ​ លើនារីរងគ្រោះម្នាក់បានសម្រេច​៕

មតិយោបល់