លោក Mauricio Pochettino គ្រូបង្វឹករបស់ក្រុម Tottenham Hotspur អាចនឹងចាកចេញពីក្រុម រងជើងឯកមួយនេះ ប្រសិនបើមានការដោះដូរកើតឡើងរវាង ក្រុម Paris Saint Germain និង Manchester United ។
បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា លោក Mauricio Pochettino នឹងមានជម្រើស២ ក្នុងការចាកចេញពីក្រុម មាន់ខ្នាយមាស Tottenam Hotspur នោះ។ ក្នុងនោះដែរ លោក Mauricio Pochettino កំពុងតែត្រូវបានក្លិបារាំង Paris Saint Germain ចុចឈ្មោះ ក្នុងការក្លាយជាគ្រូបង្វឹកថ្មី របស់ក្រុម Paris Saint Germain ជាមួយនឹងលោក Jose Mourinho និងលោក Antonio Conte ។ មួយវិញទៀតនោះ លោក Mauricio Pochettino នឹងមានជម្រើសដ៍ប្រសើរមួយទៀត គឺត្រូវទៅជំនួសតំណែងរបស់លោក Jose Mourinho នៅបីសាចក្រហម Manchester United ប្រសិនបើ គ្រូបង្វឹករូបនេះ ចាកចេញទៅកាន់ Paris Saint Germain នោះ។ ជាការពិតណាស់ លោក Mauricio Pochettino កំពុងតែក្លាយជាគ្រូបង្វឹកល្បីមួយ ក្នុងពិភពបាល់ទាត់ នាពេលបច្ចុប្បន្ននេះ ដោយ២រដូវកាលចុងក្រោយនេះ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន រូបនេះ បានជួយក្រុម Totenham រងជើងឯក Premier League ២រដូវកាលជាប់គ្នា និងធ្វើឲ្យក្រុមមាន់ខ្នាយមាស មានប្រជាប្រិយភាពយ៉ាងខ្លាំង។
ហេតុនេះហើយ សម្រាប់លោក Mauricio Pochettino មិនច្បាស់ថា លោកនឹងនៅបន្តដឹកនាំ ក្រុម Tottenham ទៀតឡើយ ព្រោះថា បើលោកមិនទៅដឹកនាំក្រុម Paris Saint Germain ទេនោះ លោកអាចនឹងដកនាំក្រុមបីសាចក្រហម Manchester United ប្រសិនបើ មានការដោះដូរណាមួយកើតឡើង នៅខែមករាខាងមុខនេះ មែននោះ។



មតិយោបល់