ព័ត៌មានជាតិ

ប្រទះឃើញសាកសពមនុស្ស ៣ នាក់ អណ្ដែតទឹក នៅកំពង់ស្ពឺ

កំពង់ស្ពឺ: លោកអធិការរងស្រុកឱរ៉ាល់ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា កាលពីវេលាម៉ោង ២ និង ០៦នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីប្រទះឃើញ សាកសពមនុស្សចាស់ពីរនាក់ និងក្មេងម្នាក់ អណ្ដែតនៅទំនប់វារីអគ្គិសនី ស្ថិតក្នុងភូមិសច្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្ទាប់ពីទទួលបានដំណឹងពីប្រជាពលរដ្ឋ។

ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុភ្លាមៗ សមត្ថកិច្ចមិនទាន់បញ្ជាក់ថា មូលហេតុអ្វីនៅទ្បើយ ព្រោះជំនាញកំពុងតែធ្វើកោសល្យវិច័យ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕

មតិយោបល់