បាត់ដំបងៈ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៩ នគរបាលក្រុងបាត់ដំបង បានធ្វើការ ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ជនសង័្សយ ចំ នួន ០៣នាក់ ពាក់ព័ន្ធនឹងករណីគាស់ផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិ នៅក្រុម១២ភូមិ រំចេក៤សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនរងគ្រោះឈ្មោះ ទេព វ៉ិត ភេទប្រុស អាយុ ៥០ ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ។
ជនសង្ស័យចំនួន០៣នាក់រួមមាន៖
១-ឈ្មោះ លំផាន ភេទប្រុសអាយុ៣៩ឆ្នាំ
២-ឈ្មោះ យូ ផាណាលាភ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅស្នាក់បណ្តោះអាសន្ន ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៣-ឈ្មោះ រ័ត្ន ដារ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិសុភី០១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ដកហូតបានសម្ភារៈ
-សាឡុងចំនួន០១
-ទ្វារឈើចំនួន១១សន្លឹក
-គ្រែចំនួនចំនួន០៨គ្រឿង គ្មានរនាប
សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ឈ្មោះ ទេព វ៉ិត ភេទប្រុសអាយុ ៥០ ឆ្នាំមានទីលំនៅក្រុម១២ភូមិ រំចេក៤សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានជងសង័្យយ ធ្វើសកម្មភាព ចូលគាស់លំនៅដ្ឋាន លួចយកទ្រព្យសម្បត្តិមួយចំនួន ក្នុងពេលដែល ម្ចាស់ផ្ទះមិនបាននៅ។
ក្រោយទទួលបានបណ្ដឹងជនរងគ្រោះ សមត្ថកិច្ច បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់កំណត់បានមុខសញ្ញាសង័្សយ និងធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតសម្ភារៈវត្ថុតាងខាងលើ យកមករក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង។
ជនសង័្សយ ត្រូវរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ដើម្បីបញ្ជូនទៅកាន់ អយ្យការអម សាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ រីឯវត្ថុតាងប្រគល់ ជូនម្ចាស់វិញ៕
មតិយោបល់