ព័ត៌មានជាតិ

ស្ត្រីម្នាក់ត្រូវជនដៃដល់ ជះទឹកអាស៊ីដ បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: ស្ត្រីម្នាក់រងការវាយប្រហារ ដោយជនដៃដល់ប្រើទឹកអាស៊ីត ជះស្រោចលើផ្ទៃមុខ និងដងខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ ដែលហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែវិច្ឆិការឆ្នាំ២០១៧ ស្ថិតនៅចំមុខផ្ទះជនរងគ្រោះតែម្តង គឺនៅផ្លូវបេតុង ភូមិថ្មី សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។

ប្រភពព័ត៌ពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូចេញពីផ្ទះ ហើយក៏បានឈប់ចតមុខផ្ទះ ដោយខណ:នោះ ក៏ស្រាប់តែលេចមុខជនដៃដល់ បានធ្វើសកម្មភាពយកដបដាក់ទឹកអាស៊ីដ ជះស្រោចមកលើជនរងគ្រោះ បណ្តាលឲ្យរលេះរលួយពេញផ្ទៃមុខ និងដងខ្លួន ហើយត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសមះ។

តាមសមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះខាងលើ ឈ្មោះឌឿន សុខណារ៉ា ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅចំណុចកើតហេតុខាងលើ ចំណែកជនសង្សយ័មានឈ្មោះ ខៀវ វិសិដ្ឋ ហៅថៃយ៉ា ភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១០ ផ្លូវបេតុង ភូមិថ្មីសង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជយ័ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្សយ័ខាងលើ បានគេចខ្លួនបាត់ដោយសុវត្ថភាព។

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចបាននិយាយថា មូលហេតុនោះ គឺដោយសារជនដៃដល់សុំស្រទ្បាញ់ជនរងគ្រោះ តែគាត់មិនព្រម បច្ចុប្បន្នកម្លាំងជំនាញ កំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកចាប់ជនសង្សយ័ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់៕

មតិយោបល់