ព័ត៌មានជាតិ

ក្មេងទំនើង០៤នាក់ ដេញកាប់គ្នាប្រសាចពេញផ្លូវ ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនភ្លាមៗ

ភ្នំពេញ: នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីដេញកាប់គ្នាដោយប្រើ កាំបិតប៉័ងតោ ដុំថ្ម និងពូថៅ នៅចំណុចស្ថានីយប្រេងឥន្ធន:តូតាល់ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង០៤នាក់មាន៖
១.ឈ្មោះ កែវ សម័យ ភេទប្រុស អាយុ១៦ឆ្នាំ
២.ឈ្មោះ កន សុភ័ក្រ្តា ភេទប្រុស ហៅគឺត ភេទប្រុស អាយុ២០ឆ្នាំ
៣.ឈ្មោះ ណាង វណ្ណ: ភេទប្រុស អាយុ២០ឆ្នាំ
៤.ឈ្មោះ ហេង គឹមស្រ៊ីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករសិប្បកម្មងៀតគោ ស្នាក់នៅភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងរួមមាន៖ កាំបិតប៉័ងតោចំនួន០២, ពូថៅចំនួន០១, កាបូបស្ពាយសម្រាប់ដាក់កាំបិតចំនួន០១ ។

ជនសង្ស័យទាំង០៤នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់