ព័ត៌មានជាតិ

មន្ត្រីមេបញ្ជាការកងរាជអាវុធហត្ថស្រុកកណ្តៀង ខ្យល់គដេកស្លាប់លើអង្រឹងយ៉ាងអាណោចអាធ័ម!

ពោធិ៍សាត់ៈ លោកអធិការស្រុកកណ្តៀង បានប្រាប់ Post News ថា មានករណីបុរសម្នាក់ ដេកស្លាប់លើអង្រឹង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិកណ្តៀង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ញឹក បាន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ ជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកកណ្តៀង ស្នាក់នៅភូមិកែវសុវណ្ណ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

មូលហេតុ គឺបណ្តាលមកពីខ្យល់គ ទើបបណ្តាលឲ្យស្លាប់។ ចំណែកសាកសពត្រូវបានប្រគល់ជូន អង្គភាព ដើម្បីបញ្ជូនទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់