iPhone 5S របស់ Apple បានជួយជំរុញឲ្យទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុនមួយនេះកើនឡើងយ៉ាងខ្លាំង ជាពិសេសគឺពណ៌មាស បានធ្វើឲ្យអតិថិជន Apple ជាច្រើននាំគ្នាទិញ។ ដោយឡែកនៅពេលនេះ ក្រុមហ៊ុនចិន GooPhone ក៏បានចាប់ផ្ដើមដាក់លក់ i5S ដែលជាស្មាតហ្វូនថ្មីរបស់ខ្លួនចម្លងតាម iPhone 5S ទាំងដុលតែម្ដង។
GooPhone ជាក្រុមហ៊ុនចិនដែលមានជំនាញខាងចម្លងតាមស្មាតហ្វូនរបស់ Apple ដោយថ្មីៗនេះ បានចម្លងតាម iPhone 5S ក្នុងទម្រង់ដូចគ្នាទាំងស្រុង ជាពិសេសមានទាំង ៣ពណ៌គឺពណ៌ស ពណ៌ខ្មៅ និងពណ៌មាស។
GooPhone i5S បានចាប់ផ្ដើមដាក់លក់នៅលើគេហទំព័ររបស់ GooPhone ដោយអតិថិជនទាំងអស់អាចធ្វើការបញ្ជាទិញទុកជាមុនបាន ក្នុងតម្លៃ ១៩៩ដុល្លារអាមេរិក។
GooPhone i5S មានអេក្រង់ទំហំ ៤អ៊ីង មានអង្គប្រតិបត្តិ 1.2GHz dual-core កាមេរ៉ាទំហំ ៥មេហ្គាភិចសែល RAM ទំហំ 1GB និងប្រើប្រាស់ប្រព័ន្ធដំណើរការ Android 4.2.2៕
មតិយោបល់