ព័ត៌មានកីឡា

គ្រូហ៊្សកដានី សប្បាយចិត្តនឹងជ័យជម្នះ តែអន់ចិត្តជាមួយលទ្ធផល

កាលពីម្សិលមិញនេះ ក្រុមជម្រើសជាតិហ៊្សកដានី បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ កម្ពុជា ដោយលទ្ធផល ១ទល់០ ក្នុងវគ្គជម្រុះពូល C នៃពានរង្វាន់ AFC Asian Cup UAE 2019 ខណ:ដែលលោក Jamal Abu-Abed បានអបអរសាទរជាមួយជ័យជម្នះនេះ ប៉ុន្តែមិនពេញចិត្តនឹងលទ្ធផល​។

គ្រូសញ្ជាតិហ៊្សកដានីវ័យ ៥២ឆ្នាំ បាននិយាយក្រោយចប់ការប្រកួតថា៖ «សម្រាប់យើងការប្រកួតនេះសំខាន់ខ្លាំងណាស់ ហើយកូនក្រុមបានខកខានការស៊ុតបញ្ជូលទីយ៉ាងច្រើន តែយើងសង្កេតឃើញថា ការគ្រប់គ្រង់បាល់យើងធ្វើបានច្រើនជាង។​ ប៉ុន្តែខ្ញុំពេញចិត្តជាមួយជ័យជម្នះនេះ ដែលធ្វើឲ្យក្រុមរបស់យើងបានឡើងទៅវគ្គបន្ត។ ជាចុងក្រោយខ្ញុំសូមអរគុណដល់កីឡាករកម្ពុជា ចំពោះការលេងដែលគួឲ្យគោរព»។

សូមបញ្ជាក់ថា ហ៊្សកដានី ទទួលបានកៅអីឡើងទៅវគ្គបន្ទាប់នៃពានរង្វាន់ AFC Asian Cup UAE 2019 ហើយក្រោយពីដណ្តើមបាន ៣ពិន្ទុពី កម្ពុជា។ ទោះជាយ៉ាងណា ហ៊្សកដានី ត្រូវទទួលស្វាគមន៍ វៀតណាម នៅប្រកួតចុងក្រោយនៃពាននេះ នាឆ្នាំក្រោយ៕

មតិយោបល់