បាត់ដំបងៈ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនការងារព្រហ្មទ័ណ្ឌបានដឹកនាំកម្លាំងនគរបាលជំនាញក្នុងផែនធ្វើការស្រាវជ្រាវនិងបង្រ្កាបករណី (លួចមានស្ថានទម្ងន់ទោស )ឆក់កាបូប មួយករណីដែលបានកើតឡើងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៩ នៅចំណុចភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនស័ង្សយបានម្នាក់ឈ្មោះ ឆុច វិន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដោយធ្វើការដកហូតបាន៖ ទូរស័ព្ទដៃចំនួន០២គ្រឿង , កាបូបចំនួន០១ (ជារបស់ជនរងគ្រោះ) និងម៉ូតូចំនួន០១គ្រឿង(ជាមធ្យោបាយជិះធ្វើសកម្មភាព)។
រីឯជនរងគ្រោះឈ្មោះ សារី ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដបង ត្រូវបាននគរបាលប្រគល់សម្ភារៈជូនវិញ។
ចំណែកជនសង្សយនិងវត្ថុតាងពាក់ព័ន្ធផ្សេងទៀត ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់