ភ្នំពេញៈ រថយន្តសាលាបង្រៀនបើកបរ២៣តុលា ថយក្រោយប៉ះបាឡែន បន្តិចសោះ មិននិយាយសួស្តីជម្រាបសុំអភ័យទោសបែរជាខលរំខាន ប្រាប់នគរបាលឲ្យជួយសម្រួល។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ ដែលកំពុងត្រឡប់ទៅផ្ទះសម្បែង បន្ទាប់ពីធ្វើការងារនៅម៉ោង១១៖១៥នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ នៅរង្វង់មូលទួលគោក ផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រវាងរថយន្តបើកបរ២៣តុលា ថយប៉ះរថយន្តបាឡែន បន្តិចគ្រាន់តែចុះមកនិយាយថា សុំអភ័យទោស គឺចប់បាត់ទៅហើយ។
យោងតាមសម្ដីអ្នកជិះក្នុងរថយន្ត Camry បាឡែន ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2Q-7829 បានប្រាប់ថា រថយន្តសាលាបង្រៀនបើកបរ ២៣តុលា Camry គូទហើម ពណ៌សម្បកឪឡឹក ស្លាកលេខ ភ្នំពេញ 2B-6805 កំពុងបង្រៀនសិស្ស ហើយបើកនៅខាងមុខស្របទិសគ្នាពីជើងទៅត្បូង តាមបណ្តោយផ្លូវ២៨៩ មកដល់រង្វង់មូលទួលគោក ក៏ជាន់ហ្វា្រំងមិនជាប់រអិលថយក្រោយ បុករថយន្តបាឡែន តែម្តងមិន បណ្តាលឲ្យខូចខាតអ្វីឡើយ។ លោកគ្រូបង្រៀនចុះ មកមិនបាននិយាយអ្វីឡើយ ស្រាប់តែខលប្រាប់គ្នា និងនរគបាលមកគូសយករថយន្ត អែបខាង ដើម្បីចរចាគ្នា។
ម្ចាស់រថយន្តបាឡែន បាននិយាយថា មិនចង់បានអ្វីឡើយ គ្រាន់ចង់លឺពាក្យសុជីវធម៌ និងការនិយាយគ្នាពីលោកគ្រូបង្រៀនបើកបរ២៣តុលាប៉ុណ្ណោះ តែបែរជាខលហៅគ្នា និងនរគបាលទៅវិញ។
ក្រោយពីសមត្ថកិច្ចមកដល់ដំណោះស្រាយបានបញ្ចប់ ដោយលោកគ្រូបង្រៀន បើកបរ២៣តុលា សុំអភ័យទោសម្ចាស់រថយន្តបាឡែន ក៏បញ្ចប់រឿងទៅ៕
មតិយោបល់