ព័ត៌មានជាតិ

ជិះបញ្ច្រាសហើយលឿនទៀត ជ្រុលទៅបុករថយន្តតាកូម៉ារបស់មន្រ្តីនគរបាលពេញទំហឹង ខូចខាតទាំងសងខាង!

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូម៉ាកនិចមួយគ្រឿង បញ្ច្រាសទិសដៅចរាចរណ៍ក្នុងល្បឿនលឿនបុកចំពីក្រោយខាងស្តាំនៃរថយន្តពេញទំហឹង បណ្តាលឲ្យផុងចូលក្នុង រីឯម៉ូតូវិញរងកាខូចខាតខាងមុខយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្រោយមន្ទីពេទ្យព្រះអង្គឌួង តាមបណ្តោយផ្លូវ៥១ កែង១១៤ សង្កាត់ផ្សាថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-4211 បើកបរដោយបុរសម្នាក់ជាមន្រ្តីនគរបាល ទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ផ្លូវបែកជាបួនត្រង់ចំណុច៥១កែង១១៤ ស្រាប់តែមានម៉ូតូម៉ាកនិច ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BY-8259 បើកបរដោយបុរសម្នាក់ជិះបញ្ច្រសទិសដៅចរាចរណ៍តាមបណ្តោយផ្លូវ ៥១ ក្នុងល្បឿនលឿនក៏មកបុកចំរថយន្តពីចំហៀងផ្នែកខាងស្តាំពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេចខាងក្រោយខាងស្តាំរថយន្ត។ រីឯម៉ូតូវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំម្ចាស់ម៉ូតូរងរបួសស្រាល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យមកវាស់វែងនិងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីដោះស្រាយតាមនិតិវិធីនៃច្បាប់បន្តទៀត៕

មតិយោបល់