ព័ត៌មានជាតិ

ឪចុងជាប់ខ្នោះពីបទបៀតបៀន​កេរ្តិ៍​ខ្មាសកូន

ខេត្តតាកែវ ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៣និង០០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការឃាត់ខ្លួនឈ្មោះ ជីង សុងអេន ភេទប្រុស អាយុ ៤០ឆ្នាំ ទីលំនៅភូមិត្រពាំងព្រិច ឃុំត្រពាំងក្រសាំង ស្រុកបាទី ពាក់ព័ន្ធករណីប្រទូសកេរិ៍ ដោយបានយកដៃបបោសអង្អែលប្រដាប់ភេទ និងបានថតវីដេអូដាក់ក្នុងទូរស័ព្ទដៃ ទៅលើកូនចុងរបស់ខ្លួនឈ្មោះ ជ ស ន ភេទស្រី អាយុ ១១ឆ្នាំ នៅលើផ្ទះ ខណ:ពេលប្រពន្ធយកកូនច្បងទៅធ្វើតេស្តនៅរោងចក្រ។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី។

មតិយោបល់