ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបបានជនសង្ស័យចំនួន៤នាក់ ដកហូតថ្នាំញៀន ៥កញ្ចប់ធំ ស្មេីនឹង ៩៧៦គ្រាប់

ស្ទឹងត្រែង: វរសេនីយ៍ទោ ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាង បានប្រាប់Post Newsថា សមត្ថកិច្ចបង្ក្រាបបានជនសង្ស័យចំនួន៤នាក់ ដកហូតថ្នាំញៀន ៥កញ្ចប់ធំ ស្មេីនឹង ៩៧៦គ្រាប់។

ការបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្លោងទ្វាវត្តផាបាំង ភូមិផាបាំង ឃំុថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្នុងប្រតិបត្តិការនេះ មានការចូលរួមពីកម្លាំងអធិការដ្ឋាន សហការជាមួយការិយាល័យជំនាញគ្រឿងញៀនខេត្តផងដែរ ជាលទ្ធផលឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ដកហូតថ្នាំពណ៌ទឹកក្រូច ចំនួន៥កញ្ចប់ធំ ស្មេីនឹង៩៧៦គ្រាប់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងចាត់ការបន្តតាមច្បាប់៕

មតិយោបល់